ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវប្រភពមួយប្រាប់ថា
បានចាប់រំលោភមីងថ្លៃដែលមានវ័យ៦៥ឆ្នាំ
ខណៈប្រពន្ធរវល់ទៅធ្វើការនៅកាស៊ីណូ កាលពីចុងខែមិថុនា ឆ្នាំ២០១៥
ទើបតែបែកធ្លាយអ្នកស្រុកនិយាយតគ្នាៗ
បន្ទាប់ពីស្ត្រីចំណាស់នោះពឹងពាក់ប្រជាការពារភូមិឱ្យជួយនាំទៅ
ប៉ុស្តិ៍ប៉ូលិស។
ហេតុការណ៍ខាងលើបានកើតឡើងកាលពីយប់ថ្ងៃទី៣០ មិថុនា ២០១៥ ស្ថិតនៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។
ប្រភព
បានឱ្យដឹងថា ជនសង្ស័យដែលប្រភពលើកឡើងថា
បានចាប់រំលោភមីងថ្លៃនោះឈ្មោះសាត ចាន់នី អាយុ៣២ឆ្នាំ
មានទីលំនៅចំណុចកើតហេតុ
និងជាសន្តិសុខកាស៊ីណូមួយនៅក្រុងប៉ោយប៉ែត ។
ចំណែកស្ត្រីដែលត្រូវក្មួយថ្លៃរំលោភមានអាយុ៦៥ឆ្នាំជាក្រមុំចាស់
រស់នៅជាមួយបុរសសង្ស័យខាងលើដែរ ។
ប្រភពបន្តថា
នៅយប់កើតហេតុនោះ បុរសខាងលើបានមកពីផឹកស៊ី
ហើយស្ត្រីជាប្រពន្ធមិនបាននៅផ្ទះទេ គឺរវល់ទៅធ្វើការនៅកាស៊ីណូ
ទាល់តែវេលាព្រឹកទើបវិលត្រឡប់ ។ តាមប្រភពពីកន្លែងកើតហេតុប្រាប់ថា
នៅព្រឹកថ្ងៃទី០១ កក្កដា
បន្ទាប់ពីយប់កើតហេតុស្ត្រីរងគ្រោះបានទៅពឹងពាក់ប្រជាការពារភូមិ
ម្នាក់ ឱ្យជូនទៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារកណ្ដាល
ខណៈគាត់មានអាការៈមិនស្រួលខ្លួននោះ
ដើម្បីរាយការណ៍ពីបញ្ហាការចាប់រំលោភនេះ ។
ប្រភពបន្តថា
កាលពីវេលាព្រឹកថ្ងៃទី០១ កក្កដា នោះ
ក៏ឃើញនគរបាលមួយក្រុមបានមកផ្ទះកើតហេតុ ហៅជនសង្ស័យយកទៅសួរនាំ
ប៉ុន្តែត្រូវបានដោះលែងមកវិញ នៅល្ងាចថ្ងៃដដែល ។
ជួបជាមួយ
ស្ត្រីរងគ្រោះខាងលើ កាលពីព្រឹកថ្ងៃទី៩ កក្កដា ២០១៥ ថា
ករណីនេះពិតជាកើតមានលើរូបគាត់មែន ដោយប្រាប់ថា
ហេតុការណ៍នោះកើតឡើង
ដោយសារក្មួយថ្លៃរបស់គាត់ស្រវឹងជោកជាំខ្លាំងពេកបាត់បង់ស្មារតី
ហើយចាប់ដៃគាត់អូសឡើងគ្រែ រួចរំលោភបានម្ដង ដោយគាត់មិនដឹងថា
ជនសង្ស័យផឹកស៊ីនៅទីណានោះទេ ។
ទោះជាយ៉ាងណា
ស្ត្រីរងគ្រោះប្រាប់ថា
បញ្ហាខាងលើគាត់មិនបានប្ដឹងក្មួយថ្លៃយកទោសពៃឡើយ
គឺត្រឹមតែឱ្យសមត្ថកិច្ចធ្វើការអប់រំកុំឱ្យជ្រុលជ្រួសជាលើកទី២
ទៀត ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
=====================================================================
ប្រភព៖ កោះសន្តិភាព
No comments:
Post a Comment