«Daily Mail» របស់អង់គ្លេសផ្សាយកាលពីពេល ថ្មីៗកន្លងមកថា អ្នកលេងអីុនធើរណេតបានបង្ហោះវីដេអូឃ្លីបបង្ហាញចោរម្នាក់យកកាំបិតផ្ជង់ប្លន់ប៉ះចំស្ត្រីអង់អាច ក៏ត្រូវនាងចាប់ក្របួចសក់ និងវាយតប់តបវិញ ។
ស្ត្រីនោះបានបង្ខំឱ្យចោរលុតជង្គង់ទៅលើដី ខណៈមានអ្នកស្រុកចោមរោមមើលយា៉ងច្រើនកុះករ ។ ចោរព្យាយាមអង្វរឱ្យស្ត្រីក្លាហានដោះលែង ប៉ុន្តែនាងមិនព្រមទេ ។ ហេតុការណ៍នោះកើតឡើងនៅក្រុងបូកូតា ប្រទេសកូឡុំប៊ី ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ថែមទៀត គឺស្ត្រីនោះបានបញ្ជាឱ្យចោរដោះសម្លៀកបំពាក់ចេញ ហើយដើរបង្ហាញគេឯងទាំងយកដៃខ្ទប់បិទបាំងអវយវៈភេទ ។
ស្ត្រីក្លាហានបានទះកំផ្លៀង និងទាត់ចោរ ព្រមទាំងរុញឱ្យគេរត់នៅលើផ្លូវដើម្បីបង្ហាញពីកំហុស ដោយមានសំឡេងសើចចំអកពីមហាជន ។ មិនតែប៉ុណ្ណោះ ឆ្កែដេញតាមព្រុស ខណៈមនុស្សម្នាថតរូបភាព ហើយបង្ហោះតាមហ្វេសប៊ុក ៕
No comments:
Post a Comment