សឹង្ហបុរី៖ សិស្សប្រុសម្នាក់ បានសុំមិត្តរួមថា្នក់ស្រី ឲ្យទៅចូលរួម ពិធីជប់លៀង បញ្ចប់ការសិក្សា “Prom Night” ជាមួយគ្នា ប៉ុន្តែតាមពិត គេបានរៀបចំធ្វើ ឲ្យនាងភ្ញាក់ផ្អើល ដោយសុំនាង ធ្វើជាមិត្តស្រីសោះ។
រូបថតនៅក្នុងពិធីសុំ មិត្តរួមថា្នក់ ធ្វើមិត្តស្រីនោះ ត្រូវបានគេបង្ហោះចូល ទៅក្នុងបណ្តាញសង្គម Twitter ដែលបង្ហាញឲ្យឃើញ ថាសិស្សប្រុសម្នាក់នោះ បានស្នើឲ្យមិត្តរួមថ្នាក់ ជាច្រើននាក់ជួយ នៅក្នុងគំរោងការ របស់គេផងដែរ។ ដោយពួកគេត្រូវ កាន់ក្រដាសម្នាក់មួយ ដែលមាន សរសេរអក្សរ ហើយឈរតម្រៀបគ្នា ដែលពាក្យទាំងនោះ សរសេរថា៖
“ខ្ញុំចង់ទៅពិធីជប់លៀង Prom Night ជាមួយអ្នក ប៉ុន្តែ...” “ខ្ញុំចង់ទៅជាមួយ មិត្តស្រីរបស់ខ្ញុំ ច្រើនជាង តើអ្នកអាចធ្វើជាមិត្តស្រី របស់ខ្ញុំបានទេ?” បន្ទាប់ពីបានឃើញ នូវពាក្យទាំងអស់នោះ ដែលមិត្តរួមថ្នាក់ ដទៃទៀតបានកាន់បង្ហាញ បានធ្វើឲ្យនារី ដែលត្រូវបាន មិត្តរួមថ្នាក់ សុំធ្វើមិត្តស្រីនោះ រំភើបដល់ស្រក់ទឹកភ្នែក ហើយយល់ព្រម ធ្វើជាមិត្តស្រី របស់សិស្សប្រុស នោះតែម្តង៕
No comments:
Post a Comment