Pages

Tuesday, June 7, 2016

តណ្ហា​ពុះកញ្ជ្រោល​១០០​អង្សា ឡើង​តាម​ជញ្ជាំង​ចូល​តាម​បង្អួច ចាប់​នាង​ក្រមុំ​រំលោភ​បាន​សំរេច

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ត្រូវ​កំលាំង​ប៉ូលិស​ប៉ុ​សិ៍្ដ​សង្កាត់​ដង្កោ ធ្វើការចាប់ខ្លួន បន្ទាប់​ពី​រូបគេ​ធ្វើ​សកម្មភាព​ឡើងតាម​ជញ្ជាំង រួច​ចូល​តាម​បង្អួច​ទៅ​ចាប់​នាងក្រមុំ​ម្នាក់​ដែល​កំពុង​ផ្លាស់​សំលៀក​បំពាក់ នៅ​លើ​ផ្ទះ​រំលោភ​សេពសន្ថវៈ​រហូត​បាន​សំរេច ហើយ​ព្យាយាម​រត់គេច​ខ្លួនប៉ុន្ដែ​ត្រូវ​ក្រុមគ្រួសារ​ស្ដ្រី​រូប​នេះ​ប្ដឹង​ប៉ូលិស​ឱ្យ​ចាប់ខ្លួនបាន  ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាល ពីវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៦ មីនា នៅ​ក្នុងសង្កាត់​ដង្កោ ខណ្ឌដង្កោ ។
យុវជន​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ឈ្មោះ​ជួន ប៊ុ​ន​ធី អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ជាប់​នឹង​ផ្ទះនាង​ក្រមុំ​រង​គ្រោះ ចំណែកឯ​នាងរង​គ្រោះ អាយុ​១៨​ឆ្នាំ ។ មន្ដ្រី​ប៉ូលិស​មូលដ្ឋាន​បានឱ្យដឹង​ថានៅ​មុន​ពេល​កើតហេតុ​នាង​ក្រមុំ​រងគ្រោះ​បាន​អង្គុយ​នៅ​ក្នុង​បន្ទប់​ក្រោមផ្ទះ​តែម្នាក់ឯង ដោយ​មិន​មាន​ក្រុម​គ្រួសារ​នៅជាមួយ​ទេ ឯ​ជនសង្ស័យ​បាន​ដើរទៅ​ជិត​ក្នុងបំណង​ចូល​ទៅ​ក្នុង​បន្ទប់​នោះ​ដែរ ។ ខណៈនោះ​នាង​ក្រមុំ​រង​គ្រោះ​បាន​ទាញ​ទ្វារ​បិទ​មិន​ឱ្យ​ចូល​ទៅ​ឡើយបន្ទាប់​មក​ជន​នេះ​បានស្រែក​ឱ្យ​នាង​បើកទ្វារប៉ុន្ដែ​នាង​មិន​ព្រម​បើកហើយ​ក៏​ឡើង​តាម​ជណ្ដើរ​ទៅ​សំងំ​នៅ​លើផ្ទះ​ផ្លាស់​សំលៀក​បំពាក់ ។

ប្រភព​ដដែល​បាន​បន្ដ​ទៀត​ថា លុះ​មួយសន្ទុះ​ក្រោយមកជនសង្ស័យ​ក៏​បាន​ឡើងតាម​ជញ្ជាំង​ផ្ទះ រួច​លូន​ចូល​តាម​បង្អួច​ទៅក្នុងផ្ទះ​ឃើញ​នាងរង​គ្រោះ​កំពុង​ផ្លាស់សំលៀក​បំពាក់​ក៏​ធ្វើ​សកម្មភាព​ចាប់រំលោភរហូត​បាន​សំរេច និង​គំរាម​មិន​ឱ្យ​នាង​ស្រែក​។ បន្ទាប់​មក​ជន​នេះ ក៏​ចុះពីលើផ្ទះ​គេចខ្លួន​ទៅបាត់​ស្រមោល​រហូត​ដល់​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ដដែល​នោះ ពេល​ក្រុម​គ្រួសារ​មកដល់​ផ្ទះនាងរង​គ្រោះ​បាន​និយាយ​រឿងរ៉ាវប្រាប់ ហើយ​ក្រុម​គ្រួសារ​ក៏​បាន​ប្ដឹង​ឱ្យ​ប៉ូលិសចាប់ខ្លួន​ជន​នេះ​តែ​ម្ដង ។
ក្រោយ​ពេល​ត្រូវចាប់ខ្លួន ជន​នោះ​បាន​សារភាព​ថា រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​នាង​ក្រមុំ ម្នាក់​នេះ​រហូត​បាន​សំរេច​មែនដោយសារ​តែពេល​នោះ​ឃើញ​នាង​នៅផ្ទះ​តែ​ម្នាក់ឯង មានឱកាសល្អ​ក៏​នឹកឃើញ​ចង់​រួមរ័ក​ហើយ​ក៏​ចាប់រំលោភ​តែ​ម្ដង ។ជន​ឈ្មោះ​ជួន ប៊ុ​ន​ធី ត្រូវ​បាន​ប៉ូលិសឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ផ្នែក​ព្រហ្មទណ្ឌខណ្ឌដង្កោ ដើម្បី​ធ្វើការ​សាកសួរ និង​កសាងសំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ។












=================================================================================

No comments:

Post a Comment