Pages

Friday, June 3, 2016

ចាប់រំលោភ​មិត្ត​ស្រី​របស់​ប្រពន្ធ​ត្រូវ​នារី​រង​គ្រោះ​ខាំ​លិង្គ​ស្ទើរតែ​ដាច់

សារព័ត៌មាន ដឹ​មី​រ័​រ របស់​អង់គ្លេស ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា លោក​ផ្លូ​រី​ន អាយ​អូ​នី​តា  អាយុ​៥៣​ឆ្នាំ ជនជាតិ​ម៉ុ​ល​ដា​វី បាន​ចាប់រំលោភ​មិត្ត​ស្រី​របស់​ប្រពន្ធ ហើយ​ត្រូវ​នារី​រង​គ្រោះ​ខាំ​លិង្គ​វិះ​តែ​ដាច់ ។ 

ហេតុការណ៍​នោះ​កើតឡើង​ដោយសារ​២​នាក់​ប្តី​ប្រពន្ធ និង​ក្រុម​មិត្តភក្តិ​នាំ​គ្នា​ទៅ​ដើរ​កម្សាន្ត​នៅ​កន្លែង​កម្សាន្ត​សាធារណៈ​មួយ​ក្នុង​ទីក្រុង​ជី​ស៊ី​ណូ ។ បន្ទាប់​ពី​កម្សាន្ត​អស់ចិត្ត​ហើយ​អ្នកស្រី​ម៉ា​រី​ណា អាយ​អូ​នី​តា អាយុ​៤៩​ឆ្នាំ ជា​ប្រពន្ធ​របស់​លោក​ផ្លូ​រី​ន អាយ​អូ​នី​តា បាន​ស្ម័គ្រចិត្ត​បើករថយន្ត​ជូន​មិត្តភក្តិ​មួយ​ចំនួន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​ទុក​ប្តី​នៅ​ជាមួយ​មិត្ត​ស្រី​អាយុ​២៤​ឆ្នាំ​របស់​ខ្លួន ។


ខណៈ​ស្ត្រី​ជា​ប្រពន្ធ​ត្រឡប់​មក​វិញ​ស្រាប់តែ​ឃើញ​ប្តី​ស្ថិត​ក្នុង​សភាព​ខុសធម្មតា គឺ​ខោ​ធ្លាក់​នៅ​ត្រង់​ចុងជើង និង​មាន​ឈាម​ហូរ​ចេញពី​លិង្គ ព្រមទាំង​ស្រែក​ដោយ​ក្តី​ឈឺចាប់ ។ 

លោក​ផ្លូ​រី​ន សារភាព​ថា រូបគេ​ព្យាយាម​រួមរ័ក​ជាមួយ​មិត្ត​របស់​ប្រពន្ធ​ដោយ​នារី​រូប​នោះ​ធ្វើ​ជា​ពេញចិត្ត តែ​បាន​ខាំ​លិង្គ​របស់​គេ​ពេញទំហឹង​វិះ​តែ​ដាច់ ។  

នាង​ម៉ា​រី​យ៉ា អាយ​អូ​នី​តា និយាយ​ថា ពី​ដំបូង​នាង​អភ័យទោស​ដល់​ប្តី ព្រោះ​យល់​ថា​គេ​ធ្វើ​បែប​នេះ​គឺជា​និស្ស័យ​របស់​បុរស​គ្រប់​រូប ប៉ុន្តែ​បន្ទាប់​មក​បែរជា​នឹក​ខឹង ដូច្នេះ​ហើយ​នៅ​ពេល​ទូរស័ព្ទ​ហៅ​រថយន្ត​សា​មុ​យ នាង​ប្រាប់​កុំ​ឱ្យមក​លឿន​ពេក បណ្តោយ​ឱ្យ​ប្តី​របស់​នាង​អង្គុយ​យំ​ទ្រាំ​លែង​បាន​សិន​ទៅ ។ 

ចំណែក​ស្ត្រី​រង​គ្រោះ​បាន​ប្តឹង​ប៉ូលិស​ដោយ​រៀបរាប់​ថា «​លោក​ផ្លូ​រី​ន ព្យាយាម​ប្រើ​កម្លាំង​ចាប់រំលោភ​ខ្ញុំ ដូច្នេះ​មាន​ផ្លូវ​តែ​ម្យ៉ាង​គត់​ដែល​គិត​ថា នឹង​ធ្វើ​ឱ្យ​បុរស​ល្មោភកាម​បាត់​អារម្មណ៍​ផ្លូវភេទ គឺ​ខាំ​លិង្គ​របស់​គេ​បំផ្លាញ​ចោល​តែ​ម្តង​»​។ 

បទល្មើស​នោះ​លោក​ផ្លូ​រី​ន អាច​ជាប់គុក​រយៈពេល​៥​ឆ្នាំ ៕






=================================================================================



No comments:

Post a Comment