ខេត្តកំពង់ចាម ៖ យុវជនឡើង.កម្នាក់ឈ្មោះស៊ុំ មុតវន្ត អាយុ២៤ឆ្នាំ រស់នៅឃុំចំការអណ្តូង ស្រុកចំការលើ ត្រូវកំលាំងប៉ុស្តិ៍រដ្ឋបាលឃុំចំការអណ្តូងឃាត់ខ្លួននៅវេលាម៉ោង១០យប់ ថ្ងៃទី៣០ មីនា ដោយជាប់ចោទចាប់ក្មេងស្រីអាយុ១១ឆ្នាំ ជាកូនបងធម៌រំលោភសេពសន្ថវៈរហូតបានសម្រេច ។
តាមប្រភពពីលោកវរសេនីយ៍ឯក ជឹម សេងហុង ស្នងការរងនគរបាលខេត្តទទួលផែនការិយាល័យកណ្តាលយុត្តិធម៌ប្រាប់កោះសន្តិភាពឲ្យដឹងថា ក្រោយពីបានទទួលទានអាហាររួចរាល់នាល្ងាចថ្ងៃទី៣០ មីនា ក្រុមគ្រួសាររបស់ក្មេងស្រីរងគ្រោះបាននាំគ្នាអង្គុយមើលទូរទស្សន៍នៅខាងលើផ្ទះ រហូតដល់វេលាម៉ោងប្រហែលជា៩យប់ ទើបនាំគ្នាចូលដេក ដោយឪពុកម្តាយនាងតូចបានដេកនៅយ៉ខាងមុខផ្ទះ រីឯក្មេងស្រីរងគ្រោះឈ្មោះ ណ.ស.ហ បានដេកនៅខាងក្នុងផ្ទះជាមួយឈ្មោះមុតវន្ត។
ប្រភពដដែលបានបន្តថា បន្ទាប់មកនៅវេលាម៉ោង៩និង៣០នាទីយប់ បុរសកំហូចរូបនោះបានយកទូរស័ព្ទបងធម៌ប្រុសដែលជាឪពុករបស់ក្មេងស្រីរងគ្រោះកំពុងបញ្ចូលថ្មមកចុចឆែកមើលកម្មវិធីក្នុងទូរស័ព្ទចុះឡើងបានឃើញរឿងសិចក្នុងទូរស័ព្ទ។ បន្ទាប់មកក៏មានអារម្មណ៍ចង់រូមភេទពេលដែលឃើញកូនស្រីរបស់បងធម៌ដែលដេកនៅតែម្នាក់ឯងបានចាប់នាងរំលោភសេពសន្ថវៈ រហូតដល់បានសម្រេចតាមបំណង។ ភ្លាមៗនោះនៅពេលដែលឪពុកនាងបានដឹងក៏ទូរស័ព្ទប្តឹងកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំចំការអណ្តូង ឲ្យមកចាប់ខ្លួនបញ្ជួនទៅកាន់អធិការដ្ឋាននគរបាលស្រុកចំការលើដើម្បីសួរនាំ។
មកដល់ព្រឹកថ្ងៃទី៣១ មីនា រូបលោកបានចុះទៅដល់ស្រុកចំការលើតែម្តង ដោយបានសួរនាំឪពុកក្មេងស្រីរងគ្រោះពីរឿងការបញ្ចូលរឿងសិចនោះទៅក្នុងទូរស័ព្ទដៃតើបានបញ្ចូលនៅកន្លែងណា? ក្រោយការសួរនាំត្រូវឪពុកក្មេងស្រីរងគ្រោះប្រាប់ថា បានបញ្ចូលរឿងនេះនៅផ្សារថ្នល់បែកស្រុកចំការលើ ហើយបានប្រើឲ្យបុរសដដែលនេះយកទូរស័ព្ទទៅបញ្ចូលរឿងសិចទៀត ដើម្បីជាភស្តុតាងនាព្រឹកថ្ងៃទី៣១ មីនា នឹងបានសុំគោលការណ៍ពីលោកហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ហើយក៏បានសំរេចឲ្យឃាត់ខ្លួនឈ្មោះឈឹម ពិសិដ្ឋ ភេទប្រុស អាយុ៣២ឆ្នាំ ដោយរឹបអូសបានកុំព្យូទ័រមួយកំប្លេរបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកចំការលើ ។
លោកវរសេនីយ៍ឯក ជឹម សេងហុងស្នងការរងនគរបាលខេត្តបានបញ្ជាក់ថា បុរសជាប់ចោទឈ្មោះមុតវន្ត ជាមនុស្សកំព្រាដែលបានមកសុំបុរសជាឪពុកក្មេងស្រីរងគ្រោះនៅជាមួយអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយបានសុំធ្វើជាបងធម៌ទៀតផង។ ពេលបានមករស់នៅក្រោមដំបូលផ្ទះតែមួយ ប៉ុន្តែបុរសនេះបែរជាមានគំនិតយ៉ាងថោកទាប ចាប់កូនស្រីរបស់បងធម៌រំលោភសេពសន្ថវៈទៅវិញមិនខុសពីចិញ្ចឹមសត្វក្រពើនោះឡើយ។ ដើមហេតុដែលបណ្តាលនាំឲ្យមានហេតុការណ៍ខាងលើនេះ ព្រោះតែផ្តើមចេញពីការមើលរឿងសិចនៅក្នុងទូរស័ព្ទដៃប៉ុណ្ណោះ។ ជនដែលរំលោភក្មេងស្រីនិងអ្នកបញ្ចូលរឿងសិចត្រូវបានកសាងសំណុំរឿងបញ្ជួនទៅលោកព្រះរាជអាជ្ញាចាត់ការតាមច្បាប់ ហើយឪពុកក្មេងស្រីរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើការអប់រំ និងឲ្យវិលត្រឡប់ទៅផ្ទះវិញ៕
=================================================================================
ប្រភព៖ កោះសន្តិភាព
No comments:
Post a Comment