សារព័ត៌មាន «វីសិនថែម» របស់ចិន កាលពីថ្ងៃទី១១ មករា ២០១៥ ផ្សាយថា លោកវ៉ាន ជនជាតិចិន អាយុ៣២ឆ្នាំ ស្ថិតក្នុងសភាពស្រាតននលគក និងជើងទាំងសងខាងប្រឡាក់ឈាម រត់ចុះពីមន្ទីរពេទ្យក្នុងក្រុងស៊ាងឈីវ ភាគខាងកើតខេត្តហ៊ឺណាន ទៅតាមប្រពន្ធរបស់ខ្លួននៅតាមដងផ្លូវ ដើម្បីយកបំណែកលិង្គដែលនាងលួចកាត់យកទៅ ។
លោកវ៉ាន និងប្រពន្ធ មានកូន៥នាក់ ក្នុងនោះកូនស្រី៤នាក់ និងប្រុសម្នាក់ ។ បច្ចុប្បន្នលោកវ៉ាន លួចទាក់ទងនារីវ័យក្មេងអាយុ២១ឆ្នាំ យកធ្វើជាប្រពន្ធចុង ។ នៅពេលប្រពន្ធដឹងរឿងនោះ ក៏យកកន្ត្រៃលួចកាត់លិង្គប្តីចោល ។
លោកវ៉ាន ត្រូវគេបញ្ជូនទៅមន្ទីរពេទ្យ ហើយគ្រូពេទ្យបានជួយតភ្ជាប់លិង្គឱ្យមានសភាពដូចដើមបានវិញ ។ ទោះជាយ៉ាងណាក្តី សំណាងអាក្រក់បានកើតលើលោកវ៉ានជាថ្មី ដោយពេលកំពុងដេកលក់នៅក្នុងមន្ទីរពេទ្យ ត្រូវប្រពន្ធលួចកាត់លិង្គម្តងទៀត និងយកលិង្គនោះរត់គេចចេញ ដើម្បីកុំឱ្យគ្រូពេទ្យយកទៅដេរភ្ជាប់វិញបាន ។
លោកវា៉ន ព្យាយាមរត់ដេញតាមប្រពន្ធទាំងខ្លួនស្រាតននលគក ។ ពេលតាមប្រពន្ធទាន់នៅកណ្តាលផ្លូវខាងមុខមន្ទីរពេទ្យ លោកវ៉ាន ក៏វាយប្រពន្ធ និងឈ្លោះទាស់ទែងគ្នាបែកផ្សែង ។
លោកវ៉ាន ព្យាយាមសម្លឹងរកមើលលិង្គរបស់ខ្លួន ប៉ុន្តែប្រពន្ធបានបោះចោលបាត់ និងមិនប្រាប់កន្លែងទេ ។
អ្នកដែលឃើញហេតុការណ៍បានប្តឹងប៉ូលិស។ នៅពេលប៉ូលិស និងគ្រូពេទ្យទៅដល់ចំណុចកើតហេតុ ព្យាយាមស្វែងរកបំណែកលិង្គ ប៉ុន្តែរកមិនឃើញទេ ។ វាជាសំណាងអាក្រក់បំផុតសម្រាប់ជីវិតលោកវ៉ាន ។
ព្រឹកឡើង នារីជាប្រពន្ធចុងបានទៅមើលថែប្តីនៅមន្ទីរពេទ្យ ហើយនាងសន្យាថា នឹងរៀបការជាមួយគ្នា ទោះបីជាលោកវ៉ានគ្មានលិង្គក៏ដោយ ។
នារីជាប្រពន្ធចុងនិយាយថា ស្ថានភាពបែបនេះគ្មានបញ្ហាអ្វីសម្រាប់នាងទេ ឯប្តីក៏មិនថ្វីដែរ ព្រោះមានកូនដល់ទៅ៥នាក់រួចហើយ ៕
No comments:
Post a Comment